គន្លឹះបើកមើលផែនទី Google Maps ទោះបីទូរស័ព្ទរបស់អ្នកគ្មានអ៊ីនធឺណិតក៏ដោយ!
- www.thebnews.com
- May 29, 2015
- 1 min read
ចាប់តាំងពី Google បានដាក់ចេញសេវាកម្មមើលផែនទី Maps អស់រយៈពេលជាង ១០ឆ្នាំមកនេះ ពេលនេះ Google Maps បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់គ្រប់មនុស្សជាតិ ងាយស្រួលស្វែងរកទីកន្លែងជុំវិញពិភពលោក ហើយចំនួនអ្នកប្រើក៏មានការកើនឡើងជាលំដាប់។ សេវាកម្មឆែកទីតាំងជុំវិញពិភពលោកនេះ ជាទូទៅអាចដំណើរការនៅលើស្មាតហ្វូន/ថេប្លេត ឬកុំព្យូទ័របានលុះត្រាតែមានតំណភ្ជាប់អ៊ីនធឺណិត។
ប៉ុន្តែលោកអ្នកមួយចំនួនប្រហែលមិនធ្លាប់ដឹងថា Google Maps ក៏នៅមានមុខងារ អាចឱ្យអ្នកប្រើដោនឡូដ (download) ផ្នែកនៃផែនទីដើម្បីឆែកមើលទីតាំងនៅពេលក្រោយ ទោះគ្មានអ៊ីនធឺណិតទូរស័ព្ទ ឬគ្មាន Wi-Fi ក៏ដោយ។ ខាងក្រោមនេះគឺជាគន្លឹះដើម្បីធ្វើឲ្យ Google Maps អាចដំណើរការទោះគ្មានអ៊ីនធឺណិត៖
១) ដំបូងសូមដោនឡូដកម្មវិធី Maps app បន្ទាប់មកស្វែងរកទីតាំង ឧទាហរណ៍ “Phnom Penh” ឬពង្រីក (zoom) ទៅកាន់ទីតាំងជាក់លាក់ណាមួយ ដែលអ្នកចង់រក្សាទុក (save) សម្រាប់បើកមើល (view) នៅពេលគ្មានអ៊ីនធឺណិត (offline) ឬចុច (click) លើប្រអប់ទីតាំង (Location box) នៅផ្នែកខាងក្រោមនៃ screen។

២) នៅផ្នែកខាងលើនិងខាងស្ដាំ អ្នកនឹងឃើញសញ្ញាចុចបី សូមចុចលើសញ្ញានេះ នោះអ្នកនឹងឃើញជម្រើស Save offline map។

៣) កម្មវិធី Google maps នឹងតម្រូវឱ្យអ្នកដាក់ឈ្មោះទីតាំងផែនទីលក្ខណៈ offline ដែលអ្នកចង់ save នេះ។

៤) បន្ទាប់មកអ្នកអាចរកមើលផែនទីដែលអ្នកបាន save ទុកមុនៗ ដោយចុចចូលទៅ “Your places”

៥) អ្នកនឹងឃើញផែនទីដែលបាន save រួច ហើយអាចជ្រើសរើសទីតាំងដែលចង់មើលឡើងវិញ ទោះគ្មានអ៊ីនធឺណិតទូរស័ព្ទ ឬអ៊ីនធឺណិត Wi-Fi ក៏ដោយ។

Comments