top of page

ឱសថធម្មជាតិសម្រាប់ព្យាបាល​ជំងឺលើសឈាម

  • Writer: Kruy Seng
    Kruy Seng
  • May 28, 2015
  • 1 min read

1432771371.jpg

សម្ពាធឈាម​ឡើងខ្ពស់​មាន​ន័យថា កម្លាំងនៃឈាមត្រូវបាន​បង្ខំបូមចេញ​ពីបេះដូងបញ្ចូនទៅកាន់សសៃឈាមផ្សេងនៅពេញរាងកាយ។ អំឡុងពេល​សម្ពាធឈាម​ឡើងខ្ពស់ ឈាមដែលបាន​បូម​ត្រូវការ​កំលាំង​កាន់​តែ​ខ្លាំង​​ដែលនាំ​ឲ្យ​សសៃឈាម​ទទួលរង​នូវការ​ខូច​ខាត។​

ជំងឺលើសឈាម​អាចកើត​មាន​ឡើង​ដោយសារតែ​ ភាព​ធាត់​, ទម្លាប់​នៃការញ៉ាំ​អាហារ​មិន​ល្អ, ការជក់បារី, ផឹកស្រា, កង្វះ​លំហាត់ប្រាណ, បញ្ហា​តម្រង​នោម និងការ​ទទួលទាន​ជាតិប្រៃច្រើន។

ជំងឺមួយប្រភេទនេះ​ អ្នកអាច​ធ្វើការព្យាបាលនៅផ្ទះដោយខ្លួន​ឯងបាន​ជំនួស​ឲ្យ​ការទៅជួប​វេជ្ជបណ្ឌិតនៅមន្ទីពេទ្យ។ ប៉ុន្តែ​ប្រសិន​បើ​មិនបាន​ព្យាបាល​ទេ នាំឲ្យ​មាន​បញ្ហា​ដាច់​សសៃឈាម​​ខួរក្បាល, ការគាំងបេះដូង, ស្រវាំង​ភ្នែក, ខ្សោយតម្រងនោម។

ខាងក្រោមនេះ​គឺជា​ឱសថបុរាណ​មួយចំនួន​ដែល​អាចជួយ​អ្នក​ឲ្យ​គេច​ផុត​ជំងឺលើសឈាម​តាម​បែបធម្មជាតិ៖

ផ្ការំយោល

ផ្ការំយោលត្រូវបាន​គេយក​ធ្វើ​ជាឱសថ​សម្រាប់ព្យាបាល​ជំងឺសម្ពាធឈាម​ខ្ពស់អស់រយៈពេល​ជាច្រើន​ឆាំ​មក​ហើយ។ ប៉ុន្តែបច្ចុប្បន្ន​នេះ​ទើប​គេ​រក​ឃើញ​ថា​ វាពិតជាមាន​សមត្ថភាព​អស្ចារ្យមែន។

ទឹកដូង

ទឹកដូង​អាចជួយឲ្យ​មុខ​ងារ​សាច់​ដុំ​ក្នុងរាងកាយមាន​ភាព​ល្អ​សើរ​ឡើង និង​សាច់ដុំបេះដូងមាន​ភាព​រឹងមាំ​អាចធ្វើ​និយ័តកម្មលំហូរឈាម​ក្នុងអំឡុងពេល​មាន​ជំងឺលើ​សឈាម និង​សម្ពាធឈាម​ឡើងខ្ពស់។

ផ្លែឪឡឹក

ផ្លែឪឡឹកមាន​សមាសធាតុ​សរីរាង្គមួយចំនួន​ដែលគេ​ហៅថា​ citrulline ជាមួយនឹង​សារធាតុ​សំខាន់ៗអាចជួយដល់​ការបូមនៃបេះដូងរបស់​អ្នក។ បង្កើត​ទម្លាប់​នៃការ​បរិភោគឪឡឹក​ជាប្រចាំរៀង​រាល់ព្រឹក​នៅពេល​ពោះទទេ។ សូម្បីតែគ្រាប់របស់វាក៏អាចជួយបង្កើន​ការ​បូមឈាម, ធ្វើឲ្យប្រសើរឡើងនូវមុខ​ងារតម្រង​នោម និងកាត់​បន្ថយសម្ពាធឈាម​ខ្ពស់ផងដែរ។

ចេក

ចេកមាន​ប្រយោជន៍ខ្លាំងណាស់ក្នុងការកាត់បន្ថយសម្ពាធឈាមខ្ពស់។ ព្រោះវា​សម្បូរ​ទៅដោយ​ជាតិប៉ូតាស្យូមដែលអាចកាត់បន្ថយការស្រូប និង​ផលប៉ះពាល់នៃជាតិសូដ្យូម​ក្នុង​រាងកាយ​។

ភ្លៅកង្កែប

ភ្លៅកង្កែប (Celery) គឺជាឱសថ​មួយប្រភេទដែលអាចជួយឲ្យយើងគេចផុតពីបញ្ហា​សម្ពាធឈាម​ឡើងខ្ពស់។ វាអាចជួយសម្រួល​ដល់បេះដូង និងសសៃឈាម​អារទែ ក៏ដូចជាកាត់បន្ថយ​​អរម៉ូន​ស្ត្រេសដែលអាចប៉ះពាល់ដល់បេះដូង៕


 
 
 

留言


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page