ដំណោះស្រាយ សំរាប់បញ្ហារមាស់ស្បែក និង ស្បែកអាឡែស៊ី
- bektleay.com
- May 28, 2015
- 1 min read
សំរាប់អ្នកដែល ទទួលរងបញ្ហា ស្បែកអាឡែស៊ី រឺស្បែករមាស់ គួរតែសាកល្បង អនុវត្តន៍វិធីធម្មជាតិ ដូចខាងក្រោម៖

១. ប្រទាលកន្ទុយក្រពើ អ្នកអាចលាបជែល ដែលបានពីប្រទាល កន្ទុយក្រពើទៅលើ ស្បែកដែលរមាស់ ដើម្បីបន្ថយអាការៈរមាស់ ។ ២. ប្រេងអូលីវ លាបប្រេងអូលីវ ទៅលើស្បែករបស់អ្នក រឺអ្នកអាចកំដៅ វាអោយក្តៅឧណ្ហៗ ជាមុនសិន សឹមលាបទៅលើស្បែក ។ ៣. ត្រសក់ ចិតត្រសក់ស្តើងៗ រួចលាបទៅលើ ស្នាមរមាស់ រឺអ្នកអាចកិនវាយកទឹក រួចលាបទៅលើស្បែក ដែលមានបញ្ហា ។ ៤. Baking soda លាយ baking soda ជាមួយទឹក រួចលាបទៅលើស្បែក ។ ទុកចោលមួយសន្ទុះ លាងចេញជាមួយទឹក ។ រួចហើយលាបឡេសំណើម ដល់ស្បែក ។ ជ្រើសរើសវិធី ណាមួយដែលងាយស្រួលសំរាប់អ្នក ៕
Comments