top of page

ចង់បានសក់ ដុះលឿន និង ក្រាសមិនមែន ជាបញ្ហាទៀតទេ​ រូបមន្តធម្មជាតិ ខាងក្រោម អាចជួយបាន

  • bektleay.com
  • May 28, 2015
  • 1 min read

មនុស្សភាគច្រើន ជួបបញ្ហាសក់ដុះយឺត និង ស្តើង ដែលអាច បណ្តាលមកពី បញ្ហាជាច្រើន ។ បញ្ហាសក់ដុះយឺត ភាគច្រើន កើតឡើងចំពោះមនុស្សស្រី ។ មានផលិតផល ជាច្រើនដែល លក់នៅលើទីផ្សា ដែលអាចជួយអ្នកបាន ប៉ុន្តែវាក៏មាន តំលៃថ្លៃគួរសមដែរ ។ ចំពោះលោកអ្នក ដែលមិនចង់ចំណាយ ប្រាក់ច្រើន​ទៅ លើការទិញ ផលិតផលទាំងនោះ សូមងាកមក រករូបមន្តធម្មជាតិ​ មួយចំនួនដូច ខាងក្រោមនេះ ៖

bektleay248.jpg

១. កន្ទួតព្រៃ និង ប្រេងដូង កន្ទួតព្រៃ និង ប្រេងដូង មានប្រយោជន៍ណាស់ ក្នុងការបណ្តុះសក់ ។ ដាក់កន្ទួតព្រៃ ចូលទៅក្នុងប្រេងដូង ទុកចោល អោយត្រូវថ្ងៃ ៣ រឺ ៤ អាទិត្យ ដើម្បីបានប្រេង កន្ទួតព្រៃ ។ ចំរាញ់យកវាប្រេង​ រួចម៉ាស្សាស្បែក ក្បាល និង សក់ជាមួយប្រេងនោះ ជារៀងរាល់ថ្ងៃ នោះសក់របស់អ្នក នឹងឆាប់ដុះវែង ។

wild fruit.jpg

២. ម្រេច និង​ គ្រាប់ក្រូចឆ្មា ម្រេចជា​ភ្នាក់ងារ​ ប្រឆាំងនឹង បាក់តេរីដ៏ល្អ​ ហើយវាមាន សារធាតុប្រឆាំងនឹង អុកស៊ីតកម្ម​ យ៉ាងត្រឹមត្រូវផងដែរ ។​ គ្រាប់ក្រូចឆ្មា សំបូរទៅដោយ ជាតិវីតាមីន C និង មានសារធាតុចិញ្ចឹម ជាច្រើនផ្សេងទៀត ។ ប្រើគ្រឿងផ្សំ ទាំងពីរមុខនេះ បញ្ជូលគ្នា នឹងជួយអោយសក់ របស់អ្នក​ដុះបាន​លឿន និង ក្រាស់ទៀតផង ។ យកគ្រាប់ក្រូចឆ្មា និង ម្រេចក្នុងបរិមាណស្មើគ្នា ។ កិនវាទាំងពីរ អោយម៉ត់ល្អ ។ ទុកក្នុងប្រអប់បិទជិតមួយ ។ ពេលប្រើ ក្រឡុងប្រអប់វា អោយវាចូលគ្នាសព្វ រួចដួសល្មម អាចប្រើបានម្តង លាយជាមួយទឹកបន្តិច (តំរូវអោយខាប់) ។ លាបវាទៅលើ ស្បែកក្បាល រយៈពេល ១៥ ទៅ ២០ នាទី សឹមលាងចេញ ។ ធ្វើវារៀងរាល់ថ្ងៃ ។

pistachio.jpg

៣. ក្រូចឆ្មា និង កន្ទួតព្រៃ កន្ទួតព្រៃ​​ កិន រឺបុក អោយម៉ត់ ច្របាច់យកតែទឹក លាយជាមួយទឹកក្រូចឆ្មា កូរចូលគ្នាអោយសព្វ ។ លាបវាទៅលើ ស្បែកក្បាល និង សក់ ។ ទុកចោលទាល់តែស្ងួត រឺយ៉ាងហោចណាស់ ១ ម៉ោង សឹមលាងចេញ ជាមួយសាប៊ូ ។ ធ្វើវាអោយបាន ជាប្រចាំ សក់របស់អ្នក នឹងដុះលឿន ។​

lemon squeeze.jpg

៤. ខ្ទិះដូង ខ្ទិះដូងក៏មាន ប្រសិទ្ធភាព ណាស់ដែរ ។ យកខ្ទិះដូង លាបទៅលើ ស្បែកក្បាល និង សក់របស់អ្នក ។ ទុកចោល មួយសន្ទះធំ សឹមលាងចេញ ជាមួយសាប៊ូ ។ ធ្វើវាជាប្រចាំ អ្នកនឹងឃើញ លទ្ធផលរបស់វា ៕

coconut milk.jpg


 
 
 

コメント


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page