top of page

វិធី​ព្យាបាល​ដោយ​ទឹក​

  • Mar 30, 2015
  • 2 min read

drink_water.jpg

នៅក្នុង​បច្ចុប្បន្ន​កាល​នេះ​ មាន​មនុស្ស​ភាគ​ច្រើន​និយម​ផឹក​ទឹក​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​មាន​សុខភាព​បរិបូណ៍​ ។

ជា​ការពិត​ណាស់​ថា រូប​រាង​កាយ​យើង​មាន​សុខភាព​ល្អ​ប្រសើរ​ទៅ​បាន​ អាស្រ័យ​លើ​ការ​បរិភោគ​ចំណី​អាហារ​ល្អ​ឲ្យ​បាន​បរិបូណ៍​ក្នុង​បរិយាកាស​បរិសុទ្ធ​គ្រប់​គ្រាន់​ ។​ ក្រៅ​ពី​នេះ​ត្រូវ​តែ​មាន​ធាតុ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​បរិបូណ៍​ជា​ការ​ចាំ​បាច់​បំផុត​ ។​ ដូច្នេះ​សរីរាង្គកាយ​របស់​យើង​ត្រូវ​តែ​មាន​ជាតិ​ទឹក​ស្ថិត​នៅ​ឲ្យបាន​ចំនួន​ ២ភាគ​៣​ នៃ​ទម្ងន់​ខ្លួន​របស់​យើង​ទាំង​មូល​ ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ពោល​ថា​ រូបរាង​ការ​យើង​អាស្រ័យ​នៅ​ជាមួយ​ទឹក​ដោយ​ភាគ​ច្រើន​ ។

ធាតុ​ទឹក​នេះ​មាន​គុណ​ភាព​អាច​សម្រួល​សីតុណ្ហភាព​ឲ្យ​បាន​ស្រួល​ជា​ធម្មតា​ និង​ញ៉ាំង​ឲ្យ​តម្រង​នោម​ទាំង​ពីរ​មាន​ដំណើរ​ការ​ទៅ​ជា​ធម្មតា​ ព្រម​ទាំង​យក​ធាតុ​ថ្មី​មក​ជំនួស​ធាតុ​ចាស់​ឲ្យ​បាន​ល្អ​ប្រពៃ​ជានិច្ច​និរន្ត​រៀង​ទៅ​ ។

មាន​វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​ទូន្មាន​អ្នក​ជម្ងឺ​ជា​រឿយ​ៗ​ឲ្យ​ឧស្សាហ៍​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​ ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្នុង​បច្ចុប្បន្ន​កាល​នេះ​ គេ​សន្មត​ធាតុ​ទឹក​ជា​ជាតិ​មាន​តម្លៃ​ខ្ពង់​ខ្ពស់​បំផុត​ផ្នែក​វិជ្ជា​ពេទ្យ​ជា​ទូទៅ​សម្រាប់​ព្យាបាល​រោគ​គ្រប់​ប្រភេទ​ ។

តាមពិត​គេ​បាន​ដឹង​ការ​ព្យាបាល​រោគ​ដោយ​សារ​ទឹក​ជា​យូរ​យារ​តាំង​ពី​បូរាណ​កាល​ម្ល៉េះ​ ដូចជា​អ្នក​ស្រុក​ទាំង​ឡាយ​មាន​ជំនឿ​ថា​ព្រះ​ឥន្រ្ទ​ ព្រះ​ព្រហ្ម ឬ​អ្នក​តា​បាន​ប្រគល់​ទឹក​ធម្មតា​សោះ​ឲ្យ​គេ​តាម​សំណូម​ពរ​ ប៉ុន្តែ​វា​ប្រែ​ទៅ​ជា​ទឹក​សក្តិ​សិទ្ធិ​អាច​កម្ចាត់​បង់​នូវ​រោគ​ព្យាធិ​បាន​ ។ ជំនឿ​នេះ​មាន​តាំង​ពី​បរម​បូរាណ​មក​ទល់​ឥឡូវ​នេះ​ ។ ក្នុង​កាលៈទេសៈ​សម័យ​នេះ​ វិជ្ជា​ពេទ្យ​ក៏​យក​វិធី​ព្យាបាល​រោគ​ដោយ​ទឹក​នេះ​មក​អនុវត្ត​ដែរ​ ។

កាល​ពី​៣ខែ​មុន មិត្ត​ខ្ញុំ​ម្នាក់​បាន​ធផ្ញើ​សៀវ​ភៅ​មួយ​ក្បាល​មក​ឲ្យ​អ្នក​និពន្ធ​ខ្ញុំ​ស្តី​អំពី​ “វិធី​ព្យាបាល​រោគ​ដោយ​ការ​ទទួល​ទាន​ទឹក​” ផ្សាយ​ចេញ​ពី​មន្ទីរពេទ្យ​យោធា​ ។ ខ្ញុំ​បាន​ចាប់​ផ្តើម​អនុវត្ត​តាម​ទ្រឹស្តី​នោះ​អស់​រយៈពេល​មួយ​ខែ​ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​នឹក​ស្មាន​មិន​ដល់​ ។ ខ្ញុំ​មាន​ដំណេក​លក់​ស្រួល​ស្កប់​ស្កល់​ ភ្ញាក់​ក្រោក​ឡើង​ជាមួយ​ស្មារតី​មាំ​មួន​ ស្រឡះ​មុខ​មាត់​ ធូរស្រាល​ក្នុង​ខ្លួន​ ។ អាស្រ័យ​ហេតុ​នេះ ខ្ញុំ​បាន​ចម្លង​វិធី​នេះ​ចែក​ជូន​មិត្ត​ភក្តិ​ដទៃ​ទៀត​ឲ្យ​យក​ទៅ​អនុវត្ត​តាម​ ហើយ​បាន​ទទួល​លទ្ធផល​ល្អ​ដូច​ខ្ញុំ​ដែរ​ ។

នៅ​ពេល​ថ្មី​ៗ​នេះ គេ​ឃើញ​មាន​កាសែត​ខ្លះ​ចុះ​ផ្សាយ​អត្ថបទ​ស្តី​អំពី​របៀប​ព្យាបាល​រោគ​ដោយ​ការ​ទទួល​ទាន​ទឹក​នេះ​ដែរ ហើយ​បាន​ទទួល​ការ​គាំ​ទ្រ​និង​សេចក្តី​សរសើរ​ពី​សំណាក់​អ្នក​អាន​និង​ប្រជាជន​ជាច្រើន​ ។

វិធី​ព្យាបាល​ដោយ​សារ​ការ​ទទួល​ទាន​ទឹក​នេះ​ មិន​បាច់​ចំណាយ​ប្រាក់​កាស​ទេ អ្នក​ណា​ក៏​អាច​អនុវត្ត​បាន​ដែរ​ ប៉ុន្តែ​ពិបាក​រក​អ្នក​តស៊ូ​ទ្រាំ​ទ្រ​ការ​អនុវត្ត​នេះ​ឲ្យ​បាន​ជាប់​លាប់​ ទៀង​រហូត​មិន​អាក់​ខាន​ ។

វិធី​ព្យាបាល​៖

ពេល​ល្ងាច​មុនចូល​ដំណេក ទុក​ពោះ​ទទេ​ កុំ​បរិភោគ​អ្វី​ឲ្យ​សោះ​ ។ រៀល​រាល់​ព្រឹក​ ក្រោយ​ក្រោក​ចាក​ពី​ដំណេក​ មុន​នឹង​លុប​លាង​មុខ​សម្អាត​ខ្លួន​ប្រាណ​ ត្រូវ​ផឹក​ទឹក​ ១លីត្រ២៥ គឺ​មាន​ចំនួន​ប្រហែល​ ៤កែវ​ធំ អស់​តែ​ប៉ុណ្ណឹង​ ។

ដោយ​សារ​មិន​ធ្លាប់ ក្រោយ​ពេល​ទទួល​ទាន​ទឹក​រួច​ គេ​ហត់​ ដក​ដង្ហើម​ញាប់​ បត់​ជើង​តូច​ច្រើន​ដង​ ។ ចំពោះ​អ្នក​ដែល​គ្មាន​ជំនឿមាំ​ទាំ​ក្នុង​ការ​អនុវត្ត​តាម​វិធី​នេះ​ គេ​មិន​អាច​បដិបត្តិ​តាម​បាន​​ឡើយ​ ។ ប៉ុន្តែ​អ្នក​ដែល​អាច​បដិបត្តិ​តាម​បាន​ ទោះ​បី​គេ​មាន​ពេល​តិច​តួច​មិន​បាន​ហាត់​ប្រាណ​ដូច​គេ​ឯង​ក៏​ដោយ​ ក៏​គេ​អាច​ទទួល​លទ្ធផល​យ៉ាង​ប្រសើរ​ដែរ​ ។

មាន​សប្បុរស​ជន​ខ្លះ​បាន​ចំណាយ​សោហ៊ុយ​បោះ​ពុម្ព​ទ្រឹស្តី​វិធី​ព្យាបាល​រោគ​ទឹក​នោម​ផ្អែម រោគ​មហារីក ចែក​ជូន​មិត្ត​ភក្តិ​អាន ធ្វើ​ឲ្យ​អ្នក​ទទួល​ត្រេក​អរ​ និង​អរគុណ​យ៉ាង​ក្រៃ​លែង​ ។ នេះ​ជា​ទាន​មួយ​យ៉ាង​ល្អ​ប្រពៃ​ប្រកប​ដោយ​មេត្តា​ធម៌​ដ៏​ឧត្តុង្គ​ឧត្តម​ ។ ឯចំណែក​ខ្ញុំ​ក៏​ស្ម័គ្រ​ចិត្ត​សរសេរ​អត្ថបទ​ស្តី​អំពី​វិធី​ព្យាបាល​រោគ​ដោយ​សារ​ការ​ទទួល​ទាន​ទឹក​នេះ​ មក​ផ្សាយ​ជួន​មិត្ត​អ្នក​អាន​ជាទី​មេត្រី​ដើម្បី​យក​ទៅ​សាក​ល្បង​ថែ​ទាំ​ការពារ​ខ្លួន​ប្រាណ​ឲ្យ​មាន​សុខភាព​ល្អ​ដ៏​ប្រសើរ​ជារៀង​ដរាប​តទៅ​ ។

លទ្ធផលបាន​ពី​ការ​ព្យាបាល​៖

ដោយ​សារ​ការ​ព្យាបាល​ហ្មត់​ចត់​ រោគ​ទាំង​ឡាយ​ខាង​ក្រោម​នេះ​អាច​ជា​សះ​ស្បើយ​ឬ​ធូរ​ស្រាល​បាន៖

១. រោគ​ឈឺក្បាល​

២. រោគ​លើស​ឈាម​

៣. រោគ​ខ្វះ​ឈាម​

៤. រោគ​ខ្យល់​ចាប់​

៥. រោគ​ខ្យល់​បណ្តាល​ឲ្យ​វៀច​មាត់​

៦. រោគ​សសៃ​វិញ្ញាណ​

៧. រោគ​ស្លាប់​ដៃ​ជើង​

៨. រោគ​ធាត់​ដុះ​ពោះ ខ្លាញ់​ច្រើន​

៩. រោគ​រោយ​ចុក​សសៃ ចុក​ឆ្អឹង​

១០. រោគ​ខ្សោយ​ហ៊ឹង​ត្រចៀក​

១១. រោគ​ញ័រ​បេះ​ដូង​

១២. រោគ​រសេះ​សោះ​ដៃ​ជើង​

១៣. រោគ​ក្អក​

១៤. រោគ​ហឺត​

១៥. រោគ​រលាក​សួត​

១៦.​ រោគ​របេង​

១៧. រោគ​រលាក​ខួរ​ក្បាល​

១៨. រោគ​ឈឺ​ថ្លើម​

១៩. រោគ​ឈឺ​តម្រង​នោម​ (Rein)

២០. រោគ​មាន​ជាតិ​កំបោរ​ថ្ម​ក្នុង​ថ្លើម​

២១. រោគ​ជាតិ​ជូរ​ច្រើន​ក្នុង​ក្រពះ​

២២. រោគ​ស្រុត​ក្រពះ​

២៣. រោគ​មួល​ធ្លាក់​ឈាម​

២៤. រោគ​ធ្លាក់​ក្រសាល់​គូថ​

២៥. រោគ​ទល់​លាមក​

២៦. រោគ​ឫសដូង​បាត​

២៧. រោគ​ទឹក​នោម​ផ្អែម​

២៨. រោគ​ទឹក​នោម​ប្រៃ​

២៩. រោគ​ខ្សោយ​សសៃ​ភ្នែក​

៣០. រោគ​ឈឺ​ភ្នែក​

៣១. រោគ​ចេញ​ឈាម​ក្នុង​ភ្នែក​

៣២. រោគ​រដូវ​ស្ត្រី​មិន​ទៀង​ទាត់​

៣៣. រោគ​មហារីក​ស្បូន​

៣៤. រោគ​រាក់​ស

៣៥. រោគ​មហារីក​ដោះ​

៣៦. រោគ​រលាក​ច្រមុះ​

៣៧. រោគ​ឈឺ​បំពង់​ក ។​ល។​

ដោយ​សារ​ការ​ទទួល​ទាន​ទឹក​ គេ​អាច​ព្យាបាល​រោគ​បាន​ច្រើន​ណាស់​ ។

តាម​ការ​ពិត​យើង​ស្មាន​មិន​ដល់​សោះ​ថា​ ទឹក​អាច​ផ្តល់​លទ្ធភាព​ដើម្បី​កំចាត់​រោគ​បាន​ដូច្នេះ​សោះ​ ។ យើង​អាច​ចោទ​សួរ​ខ្លួន​ឯង​ថា ៖

- ហេតុ​ដូចម្តេច​បាន​ជា​ទឹក​ព្យាបាល​រោគ​បាន ?

- ពីព្រោះ​ពោះវៀន​យើង​មាន​រោម​តូចៗ​ជាច្រើន​នៅក្នុង​​នោះ​ ហើយ​វា​ត្រូវ​ការ​ជាតិ​ទឹក​ដើម្បី​បង្កើត​ឈាម​ថ្មី​ ។

អ្នក​ខ្លះ​ ព្រោះ​តែ​ពោះវៀន​គ្មាន​សុខភាព ជាហេតុ​នាំ​ឲ្យ​ខ្វះ​ឈាម គេមាន​ទុក្ខ​លំបាក​កាយ​ ឈឺ​ច្រើន​ ហើយ​ព្យាបាល​មិន​ជា ក៏មាន​ដែរ​ ។

នៅ​ក្នុង​ខ្លួន​មនុស្ស​គ្រប់​វ័យ ពោះ​វៀន​មាន​ប្រវែង ​៨ ម៉ែត្រ​ សម្រាប់​ស្រូប​យក​ជីវជាតិ​អាហារ​ ។​ បើ​ពោះ​វៀន​ស្អាត​ល្អ​គ្មាន​រោគ​ ចំណី​អាហារ​ដែលគេ​​បរិភោគ​ទៅ​ នឹង​ធ្វើ​ឲ្យ​ពោះ​វៀន​ដែល​អាស្រ័យ​ដោយ​រោម​តូច​ៗ​ ស្រូបយក​ជីវជាតិ​នោះ​បាន​អស់​ ហើយ​បង្កើត​ឈាម​ថ្មី​សំរាប់​ទ្រទ្រង់​រាង​កាយ​ ។ នេះ​ជា​គុណភាព​ដែល​អាច​ផ្តល់​សុខភាព​យ៉ាង​បរិបូណ៌​ ។ ទទួល​ទាន​ទឹក​ឲ្យបាន​ត្រឹម​ត្រូវ​ជា​ទម្លាប់​មួយ​ដ៏​ប្រសើរ​ ព្យាបាល​រោគ​បាន​ច្រើន​យ៉ាង​ មាន​សុខភាព​ល្អ ហើយ​កើន​អាយុ​ ។

មាន​មហាវិទ្យាល័យ​ជាច្រើន​បាន​ពិសោធ ហើយ​ចេញ​ផ្សាយ​ឯកសារ​ជា​ច្រើន​ស្តី​អំពី​លទ្ធផល​ជា​សាក្សី​នៃ​ការ​អនុវត្ត​ដូច​មាន​រៀប​រាប់​ដោយ​ត្រួសៗ​ខាង​ក្រោម​នេះ ៖

សាក្សី​ទី​១-​ កាលពី​២០ឆ្នាំ​មុន​ ខ្ញុំបាន​ជួប​ព្រឹទ្ធាចារ្យ​ម្នាក់​មាន​សុខភាព​ល្អ​ណាស់​ ។ ខ្ញុំ​បាន​ទៅគួរ​សម​សួរសុខ​ទុក្ខ​គាត់​ថា​៖

- ពី​ដើម​មក​ តើ​លោក​តា​ដែល​មាន​ជម្ងឺ​អ្វី​មក​បៀត​បៀន​ឬ​ទេ?

ព្រឹទ្ធាចារ្យ​និយាយ​ថា​៖

- កាល​ពី​គាត់​អាយុ​២១ឆ្នាំ​ គាត់​កើត​រោគ​ឈឺ​ក្រពះ មាន​មេរោគ​ចូល​ទៅ​យាយី​បណ្តាល​ឲ្យ​រលាក​ និង​ឈឺចាប់​ជា​ពន់​ពេក ។ គាត់​ទ្រាំ​ទ្រ​លំបាក​អស់​១០ឆ្នាំ បាន​ឲ្យ​គ្រូ​ពេទ្យ​៥នាក់​ព្យាបាល​ ដោយ​សារ​ការ​ចាក់​ថ្នាំ និង​លេប​ថ្នាំ​តាម​វិទ្យាសាស្ត្រ​ពេទ្យ​ ប៉ុន្តែ​មិន​បាន​ធូរ​ស្រាល​សោះ​ ។ ក្រោយ​មក​មាន​វេជ្ជ​បណ្ឌិត​ម្នាក់​ប្រាប់​គាត់​ថា ពេល​ក្រោក​ពី​ដំណេក​ភ្លាម​ មុន​នឹងលុប​លាង​មុខ ខ្ពុរមាត់​ ទទួល​ទាន​ទឹក​៤កែវ​ធំ កុំ​ខាន​ឲ្យសោះ​ គឺ​ទទួល​ទាន​ឲ្យ​បាន​ទៀត​ទាត់​ជានិច្ច​ ។ ហើយ​មុន​ចូល​ដំណេក​យប់ កុំ​បរិភោគ​អ្វី​ឲ្យ​សោះ ទុក​ពោះ​ទំនេរ​ ។ និយាយ​រួច​តែ​ប៉ុណ្ណោះ​ គ្រូ​ពេទ្យ​នោះ​ក៏​ដើរ​ចេញ​ទៅ​ ឥត​មាន​ឲ្យ​ថ្នាំ​អ្វី​មក​គាត់​សោះ​ ។ គាត់​ក៏​ចាប់​អនុវត្ត​តាម​បញ្ជា​ពេទ្យ​ឥត​ខ្ចោះ ។ បន្ទាប់​ពី​បាន​ទទួល​ទាន​ទឹក​៤កែវ​ធំ​មក​ បណ្តាល​ឲ្យ​គាត់​បត់​ជើង​តូច​យ៉ាង​ញាប់​ ៣​ដង​ក្នុង​មួយ​ម៉ោង​ ។ ក្រោយ​មក​គាត់​ចាប់​បរិភោគ​បបរគោក​ ស្ទើរ​បាយ​ស្ទើរ​បបរ ដែល​មាន​សភាព​ទន់​ ។ ចាប់​ពី​ពេល​នោះ​មក​ បបរ​នេះ​មាន​រសជាតិ​ណាស់​សំរាប់​គាត់​ ពីព្រោះ​ជាង​១០​ឆ្នាំ​មក​ហើយ​ ដោយ​សារ​ជម្ងឺ​ក្រពះ​នេះ​ គាត់​មិន​ដែល​បាន​បរិភោគ​អ្វី​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ​ដូច​ពេល​នេះ​ទេ​ ។ គាត់​ក៏​ចេះ​តែ​អនុវត្ត​ជាប់​រហូត​តាំង​ពី​ពេល​នោះ​មក​ ។ ពេល​បត់​ជើង​ធំ​ម្តងៗ ពិសេស​នៅ​ពេល​ព្រឹក​ព្រលឹម​ គាត់​សង្កេត​ឃើញ​មាន​ឈាម​កកចេញ​មក​ជាមួយ​លាមក​ផង​ ។ ៣​ ខែ​ក្រោយមក​ គាត់​ឡើង​ទម្ងន់​បាន​១៦គីឡូ ។ សព្វ​ថ្ងៃ​អាយុ​៨១ ឆ្នាំ​ហើយ​ គាត់​មិន​ដែល​មាន​ជម្ងឺ​អ្វី​មក​បៀត​បៀន​ទេ​ សូម្បី​តែ​ជម្ងឺ​ផ្តាសាយ​ក៏គ្មាន​ផង​ ។

សាក្សីទី​២- កាល​ខ្ញុំ​នៅ​ពី​ក្មេង​ ខ្ញុំមាន​ជម្ងឺ​ ។ គ្រូពេទ្យ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ទឹក​ ។ មិន​យូរ​ប៉ុន្មាន​ រោគ​ខ្ញុំ​ក៏​ជា​សះ​ស្បើយ​ទៅ​ ។ កាលពី​១០​ឆ្នាំ​មុន ភរិយា​ខ្ញុំ​កើត​រោគ​ខ្សោយ​បេះ​ដូង​ ។ គាត់​មាន​មាឌ​ធាត់​ទម្ងន់​១០០គីឡូ​ ដុះ​ពោះ​ស្អុយ​ ។ គាត់​ប្រើ​ថ្នាំ​លេប ថ្នាំ​ចាក់​ជារឿយៗ​ ប្រើ​ម៉ាស៊ីន​អគ្គសនី​ឲ្យ​គក់​ច្របាច់​ ចាប់​សសៃ ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ ព្រម​ទាំង​អុជដោយ​ប៉ុយ​ទៀតផង​ ។ ប៉ុន្តែ​ឥត​បាន​ទទួល​លទ្ធផល​អ្វី​សោះ ។ ឥឡូវ​ទទួល​ទាន​ទឹក​តែ​១០ថ្ងៃ ជម្ងឺ​បេះដូង​របស់​គាត់​ក៏បាន​ជា ការឈឺ​ចុក​ចាប់​ក៏​បាត់​អស់​ ទម្ងន់​ស្រក​ចុះ​អស់​១៦គីឡូ​ដោយ​មិន​បាច់​រក​គ្រូ​ពេទ្យ​ដូច​មុន​ឡើយ​ ។

សាក្សី​ទី៣- កាលពី​៥ឆ្នាំ​មុន​ សាស្ត្រាចារ្យ​មួយ​ចំនួន​នៃ​មហាវិទ្យាល័យ​ក្នុង​ប្រទេស​ជប៉ុន​ បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ ហើយ​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ស្តី​អំពី​ការ​បង្កើត​ឲ្យ​មាន​រោម​តូចៗ​ក្នុង​ពោះ​វៀន ។ អត្ថបទ​ចេញ​ផ្សាយ​ចំនួន​ពីរ​លើក ហើយ​មក​ទល់​នឹង​ពេល​នេះ​ មិន​ឃើញ​មាន​អ្នក​ណា​ប្រឆាំង​នឹង​យោបល់​នេះ​ទេ​ ។ រឿង​មួយ​ទៀត​ដែល​យើង​ត្រូវ​ដឹង​ គឺ​ទំនាក់​ទំនង​រវាង​ជីវ​ជាតិ​អាហារ​ដែល​មាន​ដំណើរ​ដូច​តទៅ​៖

- ពី​ចំណី​អាហារ​ទៅ​ក្រពះ​ ទៅ​ពោះវៀន​តូច ទៅ​ពោះ​វៀន​ធំ​ ទៅ​ជីវជាតិ​ ទៅ​ជាតិ​រាវ ទៅ​ទ្វារ​បាទ​និង​ទៅ​លាមក ។

៤- ឯកសារ​នេះ​និយាយ​អំពី​រយៈពេល​នៃ​ការ​សះស្បើយ​

-​ ឈឺ​ក្រពះ​ ទទួល​ទាន​ទឹក​១អាទិត្យ អាច​ស្រួល​វិញ​បាន​

- ជម្ងឺ​លើស​ឈាម ១ខែ​

- ជម្ងឺ​ទល់​លាមក ១ថ្ងៃ​

- ក្រពះ​ស្រុត​ ៣ថ្ងៃ​

- ជម្ងឺ​រាគ​នៅ​ពេល​យប់​ ច្រើន​ពេល​អាធ្រាត្យ​ ១​អាទិត្យ​

- រុយម៉ាទិស​ ៖ ឈឺ​ចុក​ឆ្អឹង​ឆ្អែង​ ៣​ខែ

- លើស​ឈាម​បណ្តាល​ជា​ខ្យល​គ ៣​ខែ​ ។ ១​ថ្ងៃ ​៣​ដង​ ក្នុង​១អាទិត្យ​ នឹង​មាន​ការ​ធូរ​ស្រាល​ ។ ជម្ងឺ​លើស​ឈាម​អាច​បណ្តាល​ឲ្យ​មនុស្ស​ទៅ​ជា​ពិការ​ជាប់​ជានិច្ច​ ប៉ុន្តែ​ការ​ព្យាបាល​ដោយ​ទឹក​អាច​ធ្វើ​ឲ្យ​ជម្ងឺ​លើស​ឈាម​នេះ​ជា​វិញ​បាន​ ។

វិធានការ​ការពារ​និង​ការ​ប្រើ​៖

ជា​ការ​ប្រសើរ​ទឹក​ត្រូវ​ដាំ​ពុះ​ ទុក​ឲ្យ​ត្រជាក់រួច​​សឹម​ទទួល​ទាន​ ។ ក្រៅ​ពី​ទឹក អាច​ទទួល​ទាន​ភេសជ្ជៈ​ដទៃ​ទៀត​បាន​ ។ ប៉ុន្តែ​ក្រោយ​បរិភោគ​បាយ​២ម៉ោង​ មិន​ល្អ​នឹង​ទទួល​ទាន​ទឹក​ថែម​ទៀត​ទេ​ ។ មុន​ដំណេក​យប់​ មិន​ត្រូវ​ទទួល​ទាន​ចំណី​អាហារ​ឬ​ផ្លែ​ឈើ​ផ្សេងៗ​ទេ ជាពិសេស​ចំពួក​ផ្លែ​ប៉ោម​ ។ ក្រោយ​ពី​ផឹក​ទឹក​ភ្លាម គប្បី​ហាត់​ប្រាណ​​ឲ្យ​បែក​ញើស​ចំនួន​២០នាទី ។ អ្នក​ជម្ងឺ​ដែល​មិន​អាច​កំរើក​ខ្លួន​បាន​ គប្បី​ដក​ដង្ហើម​វែង​ៗ មួយៗ ហើយ​យក​ដៃ​ច្របាច់​ត្រង់​ចង្កេះឲ្យ​ទឹក​ហូរ​ចូល​ពោះ​វៀន​បាន​សព្វ ជាហេតុ​ឲ្យ​ទឹក​អាច​លាង​រោម​នៅ​ក្នុង​ពោះ​វៀន​បាន​ស្អាត​ល្អ ។

នៅ​ពេល​ចាប់​ផ្តើម​ផឹក​ទឹក​ជា​ដំបូង​ ជួន​កាល​វា​បណ្តាល​ឲ្យ​ចុះ​រាគ បត់​ជើង​តូច​ច្រើន​ដង​ ពីរ បី​ដង​ក្នុង​មួយ​ម៉ោង​ ។ ថ្ងៃ​ក្រោយ​បន្ទាប់​មក ក្នុង​មួយ​ម៉ោង​បត់​ជើង​តូច​ត្រូវ​ថយ​ចុះ​មក​តែ​ម្តង​ទេ​ ។ ចាប់​ពី​ពេល​នោះ​ទៅ​ យើង​សម្គាល់​ឃើញ​ខ្លួន​ប្រាណ​យើង​មានការ​ធូរ​ស្រាល​ ស្រួល​ខ្លួនមាន​កម្លាំង​កំហែង​បរិបូណ៌​ បរិភោគ​អាហារ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​ពេល​មុន​ ។ លក្ខណៈ​នេះ​ហើយ​ដែល​យើង​សន្មត​ថា​ជា​ភស្តុតាង​មួយ​ដែល​អាច​សំគាល់​ថា​ ក្រពះ​និង​ពោះ​វៀន​មាន​ដំណើរ​ស្អាត​ស្អំ​ល្អ​ហើយ​ ។ ហេតុ​នេះ​ អ្នក​ជម្ងឺ​ដែល​អស់​សង្ឃឹម​អាច​ជា​វិញបាន​ដោយ​សារ​ការ​ព្យាបាល​តាម​ធម្មជាតិនេះ​ ។

♣♣♣ ​ចប់​ ♣♣♣


 
 
 

Comments


Featured Posts
Check back soon
Once posts are published, you’ll see them here.
Recent Posts
Search By Tags
Follow Us
  • Facebook Clean
  • Twitter Clean
  • Instagram Clean
  • YouTube Clean
  • RSS Clean

© 2015 by Outside De Box. Proudly created with Wix.com

bottom of page